នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៩កើត ខែទុតិយាសាឍ ឆ្នាំថោះ ព.ស ២៥៧៦ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣
នៅបន្ទប់ប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដាក់ដៅអនុវត្តការងារខែសីហា របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។ លោកប្រធានមន្ទីរបានលើកឡើងអំពីបញ្ហាប្រឈមនានារបស់មន្ទីរ ដើម្បីឱ្យមន្រ្តីជំនាញទាំងអស់បានដឹងនៅបញ្ហា នឹងសំណូមពរផ្សេងៗ បន្ទាប់មក លោកប្រធានក័បានជំរុញ និងបានស្នើសុំឱ្យមន្ត្រីជំនាញទាំងអស់ខិតខំបំពេញការ ងារឱ្យបានល្អ និងអនុវត្តនៅតួនាទីភារិកិច្ចឱ្យបានត្រឹមត្រូវ ស្របទៅតាមច្បាប់ដែលបានកំណត់ ។ កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីលោកអនុប្រធាន លោកប្រធានការិយាល័យ លោក-លោកស្រីអនុប្រធានការិយាល័យ មន្រ្តីជំនាញ និងមន្ត្រីជាប់កិច្ច សន្យា សរុបទាំងអស់ចំនួន ២៣ នាក់។
...................................